Friday, October 14, 2011

                                     Forever Love <3
                               
ម៉ោងជាង១០យប់ ខ្ញុំអង្គុយអណ្តែតអណ្តូងនៅរានហាលមុខផ្ទះ ខ្ញុំឈ្មោះ រតនាជា សិស្សវិទ្យាល័យ ភ្នែកខ្ញុំមើលទៅ​មេឃ​រួចដកដង្ហើមធំ​ដោយ​មើលទៅ​កាន់បន្តោង​ខ្សែកររបស់ខ្ញុំ ជាបន្តោងរូបបេះដូងដ៏គួរឲ្យ ស្រលាញ់មួយដែល​ជាកាដូគំរប់ខួប​១ឆ្នាំ​ដែលពួកយើងសេពគប់គ្នា គឺខ្ញុំ​និងរាជ ។ រាជជាមនុស្សល្អ គេតែងបង្ហាញរឹកពារ ស្រលាញ់ខ្ញុំជារៀងរាល់ថ្ងៃ តែខ្ញុំបែរជាមានអារម្មណ៏ថាបានធ្វើខុស មានអារម្មណ៏ដូច ជាមិនបានស្រលាញ់គេសោះ  កាលដែលខ្ញុំយល់ព្រមសេពគប់រាជ គឺដោយសារតែខ្ញុំ សង្ឃឹមថាខ្ញុំអាចបំភ្លេចមនុស្សម្នាក់បាន គេគឺរតនះ ជាស្នេហ៏ដំបូងរបស់ខ្ញុំ ជាស្នេហ៏​ តែមួយ ហើយក៏ជាស្នេហ៏ចុងក្រោយសំរាប់ខ្ញុំដែរ។ គេជាមិត្តកាលពីតួចរបស់ខ្ញុំ ពួកយើងជិតស្និតគ្នាជាខ្លាំង តែជាអកុសលខ្ញុំត្រូវរើផ្ទះ កំឡុងពេលនោះខ្ញុំឈឺចាប់ យ៉ាងខ្លាំង ដោយមកដល់ពេលនេះខ្ញុំបានបែកពីគេអស់រយពេលជាង៤ឆ្នាំ  ៤ឆ្នាំកន្លង ផុតទៅខ្ញុំនៅតែមិនអាចបំភ្លេចគេបានសោះ ខ្ញុំកាន់តែឈឺចាប់ឡើងៗរាល់ថ្ងៃខ្ញុំនៅតែ នឹកគេគ្រប់ពេលវេលា ហើយក៏នៅស្រលាញ់គេដែរ។
សំលេងទូរស័ព្ទបានរោទិ៏ឡើង ខ្ញុំជូតទឹកភ្នែកហើយយកទូរស័ព្ទមកមើល នោះជា sms របស់រាជ រាត្រីសួស្តីរតនា កុំភ្លេចដណ្តប់ភួយពេលគេងណា យល់សុបិន្តល្អណា បងស្រលាញ់អូន​ ^_^ !!
ហាហា វាជាសារដែលធ្វើឲ្យខ្ញុំញញឹមជានិជ្ច ។ ខ្ញុំនឹងព្យាយាមបំភ្លេចរតនា ហើយ ព្យាយាមទទួលក្តីស្រលាញ់របស់រាជ ។
                ​​​​​​​​​​​​             ​​​​ព្រឹកថ្ងៃបន្ទាប់​
រតនាៗ លឺគ្រូប្រាប់ថាថ្ងៃនេះមានសិស្សថ្មីផ្លាស់មក មិត្តរបស់ខ្ញុំឈ្មោះ នាថកេះខ្ញុំព្រោះ នាងអង្គុយជិតខ្ញុំ ហើយរាជក៏អង្គុយក្បែរខ្ញុំទៀត ។​ ខ្ញុំប្រាប់នាថថា សិស្សក៏សិស្សថ្មីទៅ មានអីត្រូវខ្វល់ ។ នាថនិយាយ​ ខ្ញុំលឺថាគេសង្ហាណាស់ ​ ពេលកំពុងនិយាយជួងចូល ថ្នាក់ក៏បានបន្លឺឡើង ពួកយើងបាននាំគ្នាដើរត្រលប់ទៅថ្នាក់វិញ ដោយតុក្នុងថ្នាក់របស់ យើងចែកចេញជា៤ជួរ ខ្ញុំអង្គុយគូរជាមូយរាជ ពួកយើងតែងអង្គុយជិតគ្នារហូត ។ លោកគ្រូបន្ទុកថ្នាក់ក៏ដើរចូលមក ដោយនិយាយថា ពូកស្វាៗទាំងអស់ ចូលកន្លែង​អង្គុយរៀងខ្លួន ថ្ងៃនេះគ្រូមានដំណឹងល្អមួយមកប្រាប់ ។ ពេលនោះគ្រូបន្ទុកថ្នាក់ របស់បានបែរមុខទៅក្រៅហើយនិយាយ ចូលមក កុំខ្លាច តែខ្ញុំមិនបានចាប់អារម្មណ៏ អ្វីទាល់តែសោះ។ ខ្ញុំគិតតែគូររូបលេង ពេលនោះខ្ញុំបានលឺសំលេងមួយដ៏ប្លែកគឺដួចជា សំលេង អើ.................អើ​ របស់មនុស្សដែលខ្ញុំធ្លាប់ស្គាល់ ខ្ញុំក៏ងើយមុខឡើង។
ខ្មៅដៃដែលនៅលើដៃរបស់ខ្ញុំបានជ្រុះលើដី ខ្ញុំអង្គុយងើយមើលបុរសម្នាក់ដែលកំពុង ឈរនៅមុខក្តារខៀនដោយមិនជឿនឹងភ្នែក។ មុខស្រស់សង្ហានឹងម៉ូតសក់ថ្មីនេះ គឺជា បុរសម្នាក់ដែលតែងតែចូលបន្ទប់របស់ខ្ញុំដើម្បីដាស់ខ្ញុំជារៀងរាល់ថ្ងៃ ជាអ្នកដែលលេង ជាមួយខ្ញុំ និងជាស្នេហ៏ដំបូងរបស់ខ្ញុំ។
រតនះនិយាយទៅសិស្សក្នុងថ្នាក់ សួស្តីមិត្តទាំងអស់គ្នា ខ្ញុំឈ្មោះ រតនះ សុំផ្ញើខ្លួនផង ខ្ញុំកំពុងមើលគេយ៉ាងស្រឡាំងកាំង គេផ្លាសប្តូរច្រើនមែនទែន សឹងតែមើលមិនស្គាល់។ ពួកយើងមើលមុខគ្នាយ៉ាងយូរ ទឹកភ្នែកបានហូរចេញពីរង្វង់ភ្នែករបស់ខ្ញុំ ។​ ខ្ញុំគិតថានឹង​ អាចបំភ្លេចគេបាន តែហេតុអ្វីគេបង្ហាញមុខនៅពេលនេះ ដែលជាពេលដែលខ្ញុំនិងរាជ កំពុងចាប់ផ្តើម?? ខ្ញុំដឹងថាបើសិនជាគេនៅជិតខ្ញុំ ខ្ញុំនឹងស្រលាញ់គេម្តងទៀត ។
                                  នៅផ្ទះ
រាជជូនខ្ញុំមកដល់ផ្ទះជានិច្ចពេលចេញពីរៀន គេជាមនុស្សពូកែភ្លេច ឲ្យតែចូលលេងផ្ទះ ខ្ញុំ តែងតែភ្លេចរបស់របរដូចជា កាបូប សៀវភៅ រឺកាបូបលុយជាដើម ។ ពេលដល់ ក្នុងបន្ទប់ ខ្ញុំបានផ្តេកខ្លួនទៅលើពូក ហើយគិត ថ្ងៃនេះខ្ញុំមិនបានរៀនអ្វីសោះ គិតតែ អង្គុយមើលរតនះ ស្រាប់តែកន្តឹងផ្ទះរបស់បានរោទ៏ ។ ខ្ញុំគិតក្នុងចិត្តគឺប្រាកដជា រាជ ភ្លេចអីនៅផ្ទះខ្ញុំទៀតហើយ ហាហាហា  
ខ្ញុំរត់បើកទ្វារ​ តែអ្នកដែលឈរនៅមុខខ្ញុំមិនមែនជារាជទេ តែជារតនះ ។។។
‘’លោកតាមដានខ្ញុំមែនទេ?​ខ្ញុំសូររតនះ
តើនាងរាក់ទាក់មិត្តដែលខានជួបគ្នាជាច្រើនឆ្នាំយ៉ាងនេះរឺ? ទឹកមុខគេដូចជាខឹងតិចៗ
ខ្ញុំតបទៅវិញថា ចុះលោកមកធ្វើអី?
រតនះនិយាយ​​​ មិនឲ្យខ្ញុំចូលក្នុងផ្ទះសិនទេរឺ?
ខ្ញុំនឹកក្នុងចិត្ត តើគេចង់ធ្វើអីនឹង?
ខ្ញុំក៏ឲ្យគេចូលក្នុង​ ហើយបានយកទឹកឲ្យគេមូយកែវ​ ព្រមទាំងសូរគេថា តើលោកសុខសប្បាយជាទេ?
គេនិយាយថា​ ខ្ញុំសុខសប្បាយជាធម្មតាទេ តែហេតុអីបានជានាងមិនដែលទាក់ទងមក ខ្ញុំ ដឹងទេថាខ្ញុំរង់ចាំនាងរហូត​។
សុំទោសផង ថ្ងៃនោះខ្ញុំបាត់លេខទូរស័ព្ទរបស់លោក ហើយក៏គ្មានអីទាក់ទងលោកទៅ
រតនះនិយាយ​​​ នាងប្រាប់ឲ្យខ្ញុំរង់ចាំនាងតែនាងបែរជាទៅចោលខ្ញុំ
ខ្ញុំនិយាយ ឲ្យខ្ញុំសុំទោសម្តងទៀត​ណា..............

To be continue.....



Wednesday, September 21, 2011

វិធីធ្វើឲ្យស្បែកមុខមិនស្ងូត

អ្នកទាំងអស់គ្នាចង់មានស្បែកមុខស្អាតដូចពួកតារា កូរ៉េអត់?? ហាហាហាហហា​ ^.^
បើចង់សូមធ្វើតាមវិធីងាយៗខាងក្រោមរបស់ខ្ញុំ អ្នកនឹងស្រស់ស្អាត តារាកូរ៉េសុំខ្មាស >,^
 
គ្រឿងផ្សំ
ចេកអំបូង ទឹកឃ្មុំ និង ក្រូចឆ្មារ

វិធីធ្វើ
យកចេកអំបូងមួយផ្លែ មកកិនឲ្យម៉ត់ ហើយលាយជាមួយទឹកឃ្មុំនិងទឹកក្រូចក្នុងបរិមាណ ២ស្លាបព្រាបាយដូចគ្នាដោយកូរចូលគ្នាឲ្យសព្វរូចយកវាមកលាបឲ្យសព្វលើមុខរបស់អ្នក ទុកឲ្យស្ងូត បន្តិចសឹមលាងចេញដោយទឹកស្អាត។ ធ្វើវា៣ដងក្នុងមួយសប្តាហ៏ អ្នកនឹងស្រស់ស្អាត ^.^




 
7 Years Old gal ! <3


Stupid Style :D

Love Ya ! ^^
Boom Boom Gal ! lol

Sunday, September 18, 2011

Nice To Meet You My Love ! ^^


                
                



រឿងស្នេហ៏របស់ខ្ញុំគឺកើតឡើងនៅសាលា(^_^) ថ្ងៃនោះសាលា របស់ខ្ញុំ បានរៀប ចំកា រប្រកួត កីឡាមូយ ដល់ពេលសំរាកថ្ងៃត្រង់ខ្ញុំនិងមិត្តភក្ករបស់ខ្ញុំបានទៅញាំុ អាហារនៅរោងអាហារ ។
កំលុងពេលដែលពួលយើងកំពុងញាំុ ក៏មានបុរសសំបុលសរ ដ៏ខ្ពស់ម្នាក់កាន់ចានបាយ​ ហើយនិយាយថា សុំទោស ឲ្យខ្ញុំអង្គុយ​កន្លែងនេះផង!  មិត្តរបស់ខ្ញុំបាននិយាយថា អញ្ជើញ ចុះ ។ ថែមទាំងអង្គុយជិតខ្ញុំទៀត (=_=) ក្រោយមកគេបានសួរឈ្មោះខ្ញុំនិងមិត្តភក្ករបស់ខ្ញុំ  ហើយគេបានប្រាប់ថា គេឈ្មោះ ហ្វា ជាសិស្សទើបនឹងផ្លាសមកបាន២អាទិត្យ ។

​គេបានប្រាប់ ទៀតថាគេមិនសូវស្គាល់អ្នកណាទេ ទើបគេចង់ក្លាយជាមិត្តរបស់ខ្ញុំនិងខ្ញុំ O_O
ពួកយើងនិយាយត្រូវគ្នាខ្លាំងណាស់ មុនពេលត្រលប់ទៅផ្ទះវិញ ហ្វាបានសុំលេខទុរស័ព្ទរបស់ ពួកខ្ញុំ ទុកគ្រាន់តេនិយាយគ្នាលេង។
ចាប់តាំងពីថ្ងៃនោះមក គេតែងតែតេរកខ្ញុំរាល់ថ្ងៃ យើងនិយាយគ្នាយ៉ាងជក់ចិត្ត ធ្វើឲ្យខ្ញុំមាន អារម្មណ៏ថាគេលួចស្រលាញ់ខ្ញុំ
=.=  ។ ថ្ងៃមួយពេលដែលយើងកំពុងនិយាយគ្នា គេបានសួរខ្ញុំថា តើរ័ត្នអាចសេពគប់ជាមួយខ្ញុំបានទេ? ខ្ញុំឆ្លើយដោយអៀន ថា យល់ព្រម ព្រោះខ្ញុំរង់ ចាំពាក្យនេះយូរមកហើយ ដោយខ្ញុំមានអារម្មណ៏ថាខ្ញុំស្រលាញ់គេរួចបាត់ទៅហើយ។
ក្រោយពីយើងបានសេពគប់គ្នារយះពេល ៣ ខែមក ខ្ញុំមានអារម្មណ៏ថាខ្ញុំស្រលាញ់គេយ៉ាង ខ្លាំងហើយគេក៏ស្រលាញ់ខ្ញុំខ្លាំងដែរ ^.^ គេជូនខ្ញុំមកដល់ផ្ទះជារៀងរាល់ថ្ងៃ ហើយពេលនេះ ខ្ញុំអាចនិយាយបានថា គេពិតជាស្រលាញ់ខ្ញុំមែន ។



សូមអរគុណដល់អ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យយើងបានស្គាល់គ្នា​ :) :) អរគុណសំរាប់ការ ស្រលាញ់របស់បង​................ I love You Baby !

ស្នេហ៏គ្រាដំបូង


                                       
ថ្ងៃនោះគឺជាថ្ងៃបើកបវេស្សមកាលដំបូងរបស់ខ្ញុំ ខ្ញុំបានជួបនឹងមិត្តដែលខានជួប គ្នាយូរ។ ខ្ញុំរំភើបជាខ្លាំងចំពោះការបានឃើញអ្វីដែលថ្មីៗ ហើយខ្ញុំធ្លាប់បាន និយាយលេង​ជាមួយ​មិត្តទាំងអស់របស់ខ្ញុំថា បើសិនខ្ញុំមានស្នេហា ខ្ញុំនឹងមិនយក សង្សារដែល​នៅរៀន​ក្នុងសាលា​ជាមួយខ្ញុំទេ ព្រោះខ្ញុំគិតថានៅជិតគ្នាជ្រុលពេក ធ្លាប់ឃើញមុខគ្នារាល់ថ្ងៃ វាអាចធ្វើ​ឲ្យធន់​ទ្រាន់​។​​​
ថ្ងៃមួយពេលខ្ញុំកំពុងលេងជាមួយមិត្តភក្ករបស់ខ្ញុំ ក៏ថយក្រោយទៅបុកនឹងបុរស ម្នាក់ បុកគេហើយខ្ញុំថែមទាំងបានដួលលើគេទៀត​នៅចំពោះមុខ​មនុស្ស​ជាច្រើនទៀតផង ខ្ញុំក៏​ប្រញាប់ប្រញាល់ក្រោកឡើងដោយគេជួយគ្រាឡើយ ខ្ញុំក៏សុំទោសគាត់ ហើយខ្ញុំក៏មាន​ការខ្មាសផងដែរ ដែលនៅក្នុងរង្វង់ដៃរបស់គេ។ ពេលនោះបេះដូងខ្ញុំស្ទើតែឈប់លោត លុះគេគ្រាខ្ញុំឡើងរួចហើយ គេនិយាយថា មិនអីទេ តែលើកក្រោយប្រយ័ត្នផង ប្រយ័ត្នដួល​ទៀត ។ និយាយចប់គាត់ក៏ ដើរចេញទៅ មួយសន្ទុះក្រោយមកមិត្តខ្ញុំដែលឈរ​នៅក្បែរ​នោះក៏ចូលមក និយាយចំអន់ឲ្យខ្ញុំធ្វើឲ្យខ្ញុំមុខក្រហម។ យប់នោះខ្ញុំដេកនឹក​ឃើញតែមុខ​របស់គេ​​ ​​​ហើយខ្ញុំមានអារម្មណ៏ថាធ្លាប់ជួបមុខគេម្តង។តាមការពិតគេធ្លាប់ជាមិត្តរូមថ្នាក់ របស់ខ្ញុំកាលពីថ្នាក់ទី១០ ខ្ញុំមិននឹកស្មានថាគេផ្លាស់ប្តូរមុខមាត់យ៉ាងនេះសោះ គេប្លែកជាងមុន ស្ទើតែមើលលែងស្គាល់ ។ ខ្ញុំព្យាយាមរកនឹកឈ្មោះរបស់គេ តែរកនឹកមិនឃើញសោះ ។ ព្រឹកថ្ងៃបន្ទាប់ ខ្ញុំបានលួចសួរមិត្តរបស់ខ្ញុំថាប្រុស ដែលខ្ញុំដើរបុកម្សិលមិញឈ្មោះអ្វី  គេប្រាប់​ថា​គេនោះឈ្មោះ វិទូ  ជាសិស្សថ្នាក់ទី ១២ នៅឆ្នាំនេះ ដូចខ្ញុំដែរ។ ថ្ងៃនោះខ្ញុំបាន​ដើរកាត់មុខ​សាលាដែលជាទីលាន លាងបាល់ ខ្ញុំបានឃើញវិទូកំពុងលេងបាល់ ចៃដន្យអីបាល់ដែល វិទូកំពុងលេងបានរមៀលមកដល់កន្លែងដែលខ្ញុំកំពុងឈរ ខ្ញុំអោនរើសបាល់នោះហុចឲ្យវិទូ គេ និយាយថា អរគុណហើយ។ តាំងពីថ្ងៃនោះមកខ្ញុំយើងក៏បានស្គាល់គ្នា ខ្ញុំឆ្ងល់ណាស់ថាហេតុ អ្វីបានជាខ្ញុំខ្វល់ពីគេម្លេះ ហើយតែងតែអៀនពេលឃើញមុខគេ ឬនេះគេហៅថាស្នេហា??
មួយខែក្រោយមក ដល់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ វិទូបានcall មកខ្ញុំដោយណាត់ខ្ញុំមកជួប គេនៅភោជនីយដ្ឆានមួយ ពេលខ្ញុំទៅដល់ វិទូបានសុំខ្ញុំធ្វើជាសង្សាររបស់គេ ខ្ញុំស្ទើតែមិនជឿ ក្នុងត្រចៀករបស់ខ្ញុំ រួចវិទូនិយាយថា បើនាងមិនទាន់ចង់មានសង្សារ ក៏មិនអីដែរ ។ ខ្ញុំបានសួរគេពីមូលហេតុ គេបានប្រាប់ខ្ញុំថា ខ្ញុំបានធ្វើឲ្យគេញញឹមសារជាថ្មីក្រោយពេលដែល​ សង្សាររបស់គេបោះបង់គេចោល គេក៏មិនចង់ជឿដែរថាខ្លួនគេស្រលាញ់ខ្ញុំ​តែវាជាការពិត។
ទីបំផុត ខ្ញុំនិងគេក៏ក្លាយទៅជាសង្សារនឹងគ្នា ហើយស្រលាញ់គ្នាកាន់តែខ្លាំងឡើងៗ ។

(តើវាជាអភូតហេតុ រឺក៏ជានិស័្សយ?)

កែវភ្នែកអូនជារបស់បង



                                             
កំសត់និងនេត្រាជាសង្សារនិងគ្នា ពួកគេស្រលាញ់គ្នាតាំងពីនៅវិទ្យាល័យ រហូតដល់ចប់ មហាវិទ្យាល័​យ​រៀងៗខ្លួន។ កំសត់ជាកូនរបស់កសិករម្នាក់នៅខេត្តកំពង់ឆ្នាំង ជាក្រុមគ្រួសារ ដែលរកព្រឹកខ្វះ​​ល្ងាច​រកល្ងាចខ្វះព្រឹក មិនតែប៉ុណ្ណោះថែមទាំងកំព្រាឪពុកទៀតផង។ តែដោយ សារចិត្តតស៊ូព្យាយាម ខំពុះពារគ្រប់​ការលំបាក ការអត់ឃ្លាននានា បានធ្វើឲ្យកំសត់អាចបញ្ចប់ ការសិក្សាបរិញ្ញាប័ត្រផ្នែកគ្រប់គ្រង​បានដោយជោគជ័យ ហើយបច្ចុប្បន្ននេះកំសត់គឺជា នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនមួយក្នុងស្រុក។ កំសត់បានផ្លាស់ប្តូរមុខមាត់គ្រួសារថ្មី​ តាំងពី បាតដៃទទេររហូតដល់មានអ្វីៗគ្រប់បែបយ៉ាង។ ដោយសារកត្តាទាំងនេះហើយដែលបណ្តាល ឲ្យចិត្តនេត្រាស្រលាញ់កំសត់កាន់តែខ្លាំងឡើងៗ។ ងាកមករកនេត្រាវិញ នេត្រាគឺជាកូនស្រី​ តែម្នាក់គត់ក្នុងត្រកូលដ៏ខ្ពង់ខ្ពស់មួយ តែនាងមិនដែលប្រកាន់វណ្ណះ រឺជីវភាព គ្រួសារ របស់កំសត់អ្វីឡើយ គឺនាងគិតទៅលើសេចក្តីស្នេហាជាធំ។ ពួកគេទាំងពីរបានសាងនូវ អនុស្សាវរីយ៏ជាច្រើនជាមួយគ្នា។ លើសពីនេះទៅទៀត ក្រុមគ្រួសារទាំងពីរ ក៏បានដឹងលឺ នួវរឿងរបស់​គេទាំងពីរដែរ។  នៅថ្ងៃភ្ជុំបិណ្ឌគ្រួសាររបស់កំសត់​ និង នេត្រាបានបបួលគ្នាទៅ លេងខេត្តព្រះសីហនុរយះពេល ២ទៅ៣ ថ្ងៃ។ នៅថ្ងៃចុងក្រោយពេលដែលពួកគេ កំពុង​ធ្វើដំណើរ ត្រលប់មកភ្នំពេញវិញ រថយន្តរបស់​នេត្រាដែលបើកបរដោយឪពុករបស់នាង បានជ្រុលចង្កូតទៅបុករថយន្តផ្សេងមួយទៀត ដែលបើកប​រ​បញ្ច្រាសទិសគ្នា ធ្វើឲ្យរថយន្ត ទាំងពីរ ខូចខាតស្ទើគ្មានសល់។ អ្នករងគ្រោះ​ទាំងអស់ត្រួវបាន​ក្រុមគ្រូសា​រ​របស់កំសត់ បញ្ជូន ទៅមន្ទីពេទ្យ។ មួយម៉ោងក្រោយមក ប៉ានិងម៉ាក់របស់នេត្រាបានដឹងខ្លួន ដោយពួកគេមិន បានរងរបួសធ្ងន់ធ្ងរទេ មិនយូរប៉ុន្មាន នេត្រាក៏ដឹងខ្លួន នេត្រាខំរកមើលប៉ា ម៉ាក់​និង​សង្សារ របស់ខ្លួនតែ​រកមិនឃើញ នាងលឺតែសំលេងយំមួយមុខគត់ មើលអ្វីមិនឃើញ។ ពេលនោះ នាងដឹងថា​ភ្នែក​របស់នាង​បានខ្វាក់ទៅហើយ នេត្រាស្រែកយំពេញមន្ទីរពេទ្យ នាងអស់សង្ឃឹមក្នុងជីវិតនិងស្អប់ខ្លួនដែលជាជនពិការភ្នែក ដូច្នេះ​ហើយមិនចង់ជួបនរណាទាំងអស់ក្រៅពីកំសត់។ ចាប់ពីថ្ងៃនោះមក កំសត់តែងនៅក្បែរនាងជានិច្ចមិនថា យប់រឺថ្ងៃឡើយ កំសត់មើលថែនាងដូចប្តីនិងប្រពន្ធអញ្ចឹង។ កំសត់និយាយ​’’ នេត្រា បើសិនថ្ងៃណាភ្នែករបស់អួន មើលឃើញ តើអូនព្រមរៀបការជាមួយបងដែររឺទេ?‘’ នេត្រាឆ្លើយដោយគ្មានអល់អែក ‘’ចាស អូនព្រម! ។ ថ្ងៃមួយស្រាប់តែមានមនុស្សម្នាក់បានផ្តល់កែវភ្នែកឲ្យនេត្រា នេត្រាសប្បាយចិត្តខ្លាំងណាស់។ ក្រុមគ្រូពេទ្យបាន ធ្វើការវះកាត់ ឲ្យនេត្រា នៅថ្ងៃទី​៨ គឺជាថ្ងៃដែលនេត្រាត្រូវបកស្បៃរុំចេញពីភ្នែករបស់នាង កំសត់បានបក់ស្បៃ ចេញពីភ្នែករបស់នាងបន្តិចម្តងៗ នេត្រាបើកភ្នែកសន្សឹមៗ ស្រាប់តែនាងមានអារម្មណ៏ថាមានពន្លឺចូលក្នុង ភ្នែករបស់នាង នេត្រាអរយ៉ាងខ្លាំង ពេលនោះកំសត់រីករាយយ៉ាងខ្លាំងផងដែរ តែក៏មិនភ្លាចនូវ សំនួររបស់គេដែរ កំសត់និយាយ’’ឥឡូវ ភ្នែករបស់អូនមើលឃើញវិញហើយ តើអូនព្រមរៀបការជាមួយបងដែររឺទេ? គ្រាន់តែ សួរចប់ធ្វើឲ្យនេត្រាស្រឡាំងកាំង ព្រោះពេលដែលនេត្រាសំលឹងមើលមុខរបស់កំសត់ចំ ឃើញភ្នែករបស់ កំសត់ ពិការ ឃើញដូច្នេះ នេត្រាបានបដិសេធមិនរៀបការភ្លាមៗ ហើយបានដេញកំសត់ពីបន្ទប់ ធ្វើឲ្យកំសត់ខូចចិត្ត ហើយដើរចេញដោយទឹកភ្នែក គ្មានពាក្យាអ្វីនឹងថ្លែងបាន ព្រោះខ្លួនជាមនុស្សពិការ ក្រោយពីកំស​ត់​បាន​ចាកចេញដើម្បីទៅរកកន្លែងផ្សេងរស់នៅ កំសត់បានផ្ញើសំបុត្រមួយច្បាប់ឲ្យនេត្រា។
ជូនចំពោះនេត្រាជាទីស្រលាញ់
នៅពេលដែលអូនអានសំបុត្រនេះចប់ បងបានចាកចេញទៅឆ្ងាយរួចទៅហើយ ។ សូមអូនមើលថែខ្លួនឲ្យបានល្អ ពេលបងមិននៅក្បែរអូន ពិសេសកុំខំប្រឹងមើលខ្លាំងពេក ព្រោះភ្នែករបស់អូនពុំទាន់ជាសះស្បើយនៅឡើយទេ។ ជាចុងក្រោយបងគ្មានអ្វីផ្តាំក្រៅពីសូមឲ្យអូនថែរក្សាភ្នែករបស់បងឲ្យបានល្អ។
ពីបង កំសត់
នេត្រាអានចប់ក៏ស្រក់ទឹកភ្នែក ព្រោះអ្នកដែលផ្តល់កែវភ្នែកឲ្យនាងគឺ កំសត់។ នេត្រាសោកស្តាយនឹងទង្វើដែល ខ្លួនបានធ្វើដាក់កំសត់ដែលជាមនុងស្សម្នាក់ដែលហ៊ានលះបង់គ្រប់យ៉ាងឲ្យនាង ។ចាត់តាំងពីថ្ងៃនោះមក នាត្រា រស់នៅលាយនឹងទឹកភ្នែក ហើយពាក្យវិប្បដិសារីជេរស្តីឲ្យនាងរាល់ថ្ងៃ ព្រោះតែនាងមិនចេះថែរក្សាស្នេហាពិត​ ឲ្យបានល្អ​។

ចប់​(សង្ឃឹមថាអ្នកចេះថែរក្សាស្នេហារបស់អ្នកឲ្យបានល្អ)

Thursday, September 15, 2011

រយះពេល៣សប្តាហ៏នៃវិសម្សកាលឆ្នាំនេះរបស់ខ្ញុំ

ខ្ញុំមានវិសម្សកាលចំនួន២ខែ​ ដោយ​ក្នុងរយះនោះអ្វីដែលធ្វើឲ្យខ្ញុំ បំភ្លេចមិនបានគឺ ការធ្វើដំណើរទៅកាន់លោកខាងលិច គឺ សហរដ្ឋអាមេរិច​ !​វាគឺជាបទពិសោធន៏ដ៏អសា្ចរ្យក្នុងជីវិតរបស់ខ្ញុំ ក៏ជាលើកទី១ដែលខ្ញុំបានចាកចេញពីផ្ទះក្នុងរយះពេល​៣សប្តាហ៏។ ខ្ញុំបានជួបជាមួយនឹងសិស្សៗ ដែលមកពីប្រទេស​ជាច្រើន ដោយយើងបានស្នាកនិងរៀននៅជាមួយគ្នានៅក្នុងកន្លែងតែមួយ។ រយះពេល៣​សបា្តហ៏បានកន្លងផុតទៅយ៉ាងលឿន យើងទាំងអស់គ្នាក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។ 


ខ្ញុំនឹងចងចាំអ្នកទាំងអស់គ្នាជារៀងរហូត!         
(ការធ្វើដំណើរដ៏មានន័យបំផុតក្នុងជីវិត)​
ដោយ​:  រ័ត្ន :) :)