Wednesday, September 14, 2011

ប្រវត្តិស្នេហ៏

ប្រវត្តិស្នេហា!!
កាលដើមឡើយមាន ការស្រលាញ់ មាន ក្រ រីករាយ ទុកព្រួយ ច្រណែន ប្រច័ណ្ឌ រស់លើកោះមួយឈ្មោះកោះសុខសាន្ត។ ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្តនឹងលិច សូមចាកចេញអោយបាន ឆាប់រហ័សបំផុត។ មាន ក្រ រីករាយ ទុកព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ឋតែមានឧបករណ៏ចំលងរៀងៗខ្លួន លើកលែងតែ ការស្រលាញ់ ទេដែលគ្មាន។ ការស្រលាញ់ ភ័យណាស់ ហើយកំពុងសែ្វងរកជំនួយ ព្រោះកោះកាន់តែលិចតទៅៗ។ ខណពេលនោះ ការស្រលាញ់ ឃើញសំពៅរបស់ មាន ជិះកាត់ក៏ស្រែក ‘បងមាន សូមបងជួយចំលងខ្ញុំផងបានទេ?’ មាន និយាយ ’ទេទេ!សំពៅរបស់ខ្ញុំ ពោរពេញទៅដោយ ទ្រព្យសម្បត្តិ គ្មានចន្លោះណាសំរាប់បងទេ! ’រួចក៏ជិះហួសទៅបាត់។ មួយសន្ទុះក្រោយមក ក្រក៏បណ្តែតក្បូនមក ការស្រលាញ់ ឃើញក៏ស្រែកអង្វរ ‘បងក្រ ជួយចំលងខ្ញុំបានទេ? ព្រោះពេលនេះទឹកលិចដល់ត្រឹមក៏ជើងខ្ញុំហើយ!! ’ ក្រ និយាយ ‘សូមទោសផង ព្រោះក្បូនរបស់ខ្ញុំ តូចណាស់ គ្មានចន្លោះដឹកបងទេ’ រួចក៏ជិះទៅបាត់។ រីករាយ និង ទុកព្រួយ បានមកដល់ជាបន្តបន្ទាប់ តែ រីករាយ រវល់តែសប្បាយចិត្តសើចក្អាកក្អាយ ហើយទុកព្រួយ រវល់តែឈ្ងោកមុខសញ្ជឹងគិត មិនបានលឺសំលេងស្រែកហៅរបស់ ការស្រលាញ់។ ចំណែក ច្រណែន នឹង ប្រច័ណ្ឌ ពួកគេក៏មិនឲ្យ ការស្រលាញ់ ទៅដែរព្រោះ ការស្រលាញ់គឺជាសត្រូវ របស់ពួកគេ។ ទឹកកាន់តែលិចជ្រៅទៅ ការស្រលាញ់ គិតថាខ្លួន នឹងគ្មាន ជីវិត រស់នៅបន្តទៀត ឡើយ ការស្រលាញ់បានគិតរំលឹករឿងគ្រប់យ៉ាងកាលពីនៅសុខសាន្តជាមួយមិត្តទាំងអស់ ខាងលើ ពីមុនម្នាក់ៗសុទ្ឋតែត្រូវការ ការស្រលាញ់ តែហេតុអីពេលមានអាសន្នពួកគេធ្វើបែប នេះទៅវិញ។ ការស្រលាញ់ អស់សង្ឃឹមខ្លាំងណាស់ ទឹកភ្នែកហូររលីងរលោង ទឹកក៏កាន់តែលិច លិចទៅៗស្ទើតែ ផុតរូបគេ ពេលនោះស្រាប់ តែមានដៃមួយចាប់ទាញការស្រលាញ់ ឡើង ហើយនិយាយថា អ្នកអាចទៅ ជាមួយខ្ញុំបាន ខ្ញុំនឹងការពារអ្នក មើលថែអ្នក នឹងការពារអ្នកឲ្យទៅដល់ត្រើយសុខសាន្ត។ ការស្រលាញ់ អរខ្លាំងណាស់ ភ្លេចខ្លួនក៏មកដល់ច្រាំងរួចចុះទៅក្រោម ហើយសំពៅនោះក៏ចេញទៅផុត ។ ការស្រលាញ់ ពិបាកចិត្តម្តងទៀត ព្រោះរវល់តែអរ មិនបានដឹងថា អ្នកដែលជួយ ខ្លួនគឺជាអ្នកណា ដោយខ្លួនមិនទាន់បានអរគុណគេហើយមិនបានស្គាល់ថាគេជានរណាទៀត!! គេដើរបណ្ដើរ បន្ទោស ខ្លួនឯងបណ្តើរ ក៏ជួបនឹង Wisdom រួចក៏សួរ Wisdom “ តើបងដឹងថាគេជានរណាដែរទេ?ខ្ញុំពិតជាចង់អរគុណ គេខ្លាំងណាស់!!” Wisdom ញញឹមហើយនិយាយ ‘’ គេមិនត្រូវការ ការអរគុណរបស់ បងទេ សុំតែបងសប្បាយ ចិត្តទៅ គេក៏សប្បាយចិត្តដែរ’’ គេនោះគឺ ពេលវេលា មានតែពេលេវេលាទេដែលដឹងថា ការស្រលាញ់ត្រូវការអ្វី មានតែ ពេលវេលាទេដែលដឹងថា ការស្រលាញ់មានតំលៃកំរិតណាស់!!
ចប់!! (Pweeee.......its too long to read but hopefully after u read it , u will know abt the true value of Love and hope u will try ur best stick up with ur true love! :) Gud Lucks Guyz)

5 comments: