Friday, October 14, 2011

                                     Forever Love <3
                               
ម៉ោងជាង១០យប់ ខ្ញុំអង្គុយអណ្តែតអណ្តូងនៅរានហាលមុខផ្ទះ ខ្ញុំឈ្មោះ រតនាជា សិស្សវិទ្យាល័យ ភ្នែកខ្ញុំមើលទៅ​មេឃ​រួចដកដង្ហើមធំ​ដោយ​មើលទៅ​កាន់បន្តោង​ខ្សែកររបស់ខ្ញុំ ជាបន្តោងរូបបេះដូងដ៏គួរឲ្យ ស្រលាញ់មួយដែល​ជាកាដូគំរប់ខួប​១ឆ្នាំ​ដែលពួកយើងសេពគប់គ្នា គឺខ្ញុំ​និងរាជ ។ រាជជាមនុស្សល្អ គេតែងបង្ហាញរឹកពារ ស្រលាញ់ខ្ញុំជារៀងរាល់ថ្ងៃ តែខ្ញុំបែរជាមានអារម្មណ៏ថាបានធ្វើខុស មានអារម្មណ៏ដូច ជាមិនបានស្រលាញ់គេសោះ  កាលដែលខ្ញុំយល់ព្រមសេពគប់រាជ គឺដោយសារតែខ្ញុំ សង្ឃឹមថាខ្ញុំអាចបំភ្លេចមនុស្សម្នាក់បាន គេគឺរតនះ ជាស្នេហ៏ដំបូងរបស់ខ្ញុំ ជាស្នេហ៏​ តែមួយ ហើយក៏ជាស្នេហ៏ចុងក្រោយសំរាប់ខ្ញុំដែរ។ គេជាមិត្តកាលពីតួចរបស់ខ្ញុំ ពួកយើងជិតស្និតគ្នាជាខ្លាំង តែជាអកុសលខ្ញុំត្រូវរើផ្ទះ កំឡុងពេលនោះខ្ញុំឈឺចាប់ យ៉ាងខ្លាំង ដោយមកដល់ពេលនេះខ្ញុំបានបែកពីគេអស់រយពេលជាង៤ឆ្នាំ  ៤ឆ្នាំកន្លង ផុតទៅខ្ញុំនៅតែមិនអាចបំភ្លេចគេបានសោះ ខ្ញុំកាន់តែឈឺចាប់ឡើងៗរាល់ថ្ងៃខ្ញុំនៅតែ នឹកគេគ្រប់ពេលវេលា ហើយក៏នៅស្រលាញ់គេដែរ។
សំលេងទូរស័ព្ទបានរោទិ៏ឡើង ខ្ញុំជូតទឹកភ្នែកហើយយកទូរស័ព្ទមកមើល នោះជា sms របស់រាជ រាត្រីសួស្តីរតនា កុំភ្លេចដណ្តប់ភួយពេលគេងណា យល់សុបិន្តល្អណា បងស្រលាញ់អូន​ ^_^ !!
ហាហា វាជាសារដែលធ្វើឲ្យខ្ញុំញញឹមជានិជ្ច ។ ខ្ញុំនឹងព្យាយាមបំភ្លេចរតនា ហើយ ព្យាយាមទទួលក្តីស្រលាញ់របស់រាជ ។
                ​​​​​​​​​​​​             ​​​​ព្រឹកថ្ងៃបន្ទាប់​
រតនាៗ លឺគ្រូប្រាប់ថាថ្ងៃនេះមានសិស្សថ្មីផ្លាស់មក មិត្តរបស់ខ្ញុំឈ្មោះ នាថកេះខ្ញុំព្រោះ នាងអង្គុយជិតខ្ញុំ ហើយរាជក៏អង្គុយក្បែរខ្ញុំទៀត ។​ ខ្ញុំប្រាប់នាថថា សិស្សក៏សិស្សថ្មីទៅ មានអីត្រូវខ្វល់ ។ នាថនិយាយ​ ខ្ញុំលឺថាគេសង្ហាណាស់ ​ ពេលកំពុងនិយាយជួងចូល ថ្នាក់ក៏បានបន្លឺឡើង ពួកយើងបាននាំគ្នាដើរត្រលប់ទៅថ្នាក់វិញ ដោយតុក្នុងថ្នាក់របស់ យើងចែកចេញជា៤ជួរ ខ្ញុំអង្គុយគូរជាមូយរាជ ពួកយើងតែងអង្គុយជិតគ្នារហូត ។ លោកគ្រូបន្ទុកថ្នាក់ក៏ដើរចូលមក ដោយនិយាយថា ពូកស្វាៗទាំងអស់ ចូលកន្លែង​អង្គុយរៀងខ្លួន ថ្ងៃនេះគ្រូមានដំណឹងល្អមួយមកប្រាប់ ។ ពេលនោះគ្រូបន្ទុកថ្នាក់ របស់បានបែរមុខទៅក្រៅហើយនិយាយ ចូលមក កុំខ្លាច តែខ្ញុំមិនបានចាប់អារម្មណ៏ អ្វីទាល់តែសោះ។ ខ្ញុំគិតតែគូររូបលេង ពេលនោះខ្ញុំបានលឺសំលេងមួយដ៏ប្លែកគឺដួចជា សំលេង អើ.................អើ​ របស់មនុស្សដែលខ្ញុំធ្លាប់ស្គាល់ ខ្ញុំក៏ងើយមុខឡើង។
ខ្មៅដៃដែលនៅលើដៃរបស់ខ្ញុំបានជ្រុះលើដី ខ្ញុំអង្គុយងើយមើលបុរសម្នាក់ដែលកំពុង ឈរនៅមុខក្តារខៀនដោយមិនជឿនឹងភ្នែក។ មុខស្រស់សង្ហានឹងម៉ូតសក់ថ្មីនេះ គឺជា បុរសម្នាក់ដែលតែងតែចូលបន្ទប់របស់ខ្ញុំដើម្បីដាស់ខ្ញុំជារៀងរាល់ថ្ងៃ ជាអ្នកដែលលេង ជាមួយខ្ញុំ និងជាស្នេហ៏ដំបូងរបស់ខ្ញុំ។
រតនះនិយាយទៅសិស្សក្នុងថ្នាក់ សួស្តីមិត្តទាំងអស់គ្នា ខ្ញុំឈ្មោះ រតនះ សុំផ្ញើខ្លួនផង ខ្ញុំកំពុងមើលគេយ៉ាងស្រឡាំងកាំង គេផ្លាសប្តូរច្រើនមែនទែន សឹងតែមើលមិនស្គាល់។ ពួកយើងមើលមុខគ្នាយ៉ាងយូរ ទឹកភ្នែកបានហូរចេញពីរង្វង់ភ្នែករបស់ខ្ញុំ ។​ ខ្ញុំគិតថានឹង​ អាចបំភ្លេចគេបាន តែហេតុអ្វីគេបង្ហាញមុខនៅពេលនេះ ដែលជាពេលដែលខ្ញុំនិងរាជ កំពុងចាប់ផ្តើម?? ខ្ញុំដឹងថាបើសិនជាគេនៅជិតខ្ញុំ ខ្ញុំនឹងស្រលាញ់គេម្តងទៀត ។
                                  នៅផ្ទះ
រាជជូនខ្ញុំមកដល់ផ្ទះជានិច្ចពេលចេញពីរៀន គេជាមនុស្សពូកែភ្លេច ឲ្យតែចូលលេងផ្ទះ ខ្ញុំ តែងតែភ្លេចរបស់របរដូចជា កាបូប សៀវភៅ រឺកាបូបលុយជាដើម ។ ពេលដល់ ក្នុងបន្ទប់ ខ្ញុំបានផ្តេកខ្លួនទៅលើពូក ហើយគិត ថ្ងៃនេះខ្ញុំមិនបានរៀនអ្វីសោះ គិតតែ អង្គុយមើលរតនះ ស្រាប់តែកន្តឹងផ្ទះរបស់បានរោទ៏ ។ ខ្ញុំគិតក្នុងចិត្តគឺប្រាកដជា រាជ ភ្លេចអីនៅផ្ទះខ្ញុំទៀតហើយ ហាហាហា  
ខ្ញុំរត់បើកទ្វារ​ តែអ្នកដែលឈរនៅមុខខ្ញុំមិនមែនជារាជទេ តែជារតនះ ។។។
‘’លោកតាមដានខ្ញុំមែនទេ?​ខ្ញុំសូររតនះ
តើនាងរាក់ទាក់មិត្តដែលខានជួបគ្នាជាច្រើនឆ្នាំយ៉ាងនេះរឺ? ទឹកមុខគេដូចជាខឹងតិចៗ
ខ្ញុំតបទៅវិញថា ចុះលោកមកធ្វើអី?
រតនះនិយាយ​​​ មិនឲ្យខ្ញុំចូលក្នុងផ្ទះសិនទេរឺ?
ខ្ញុំនឹកក្នុងចិត្ត តើគេចង់ធ្វើអីនឹង?
ខ្ញុំក៏ឲ្យគេចូលក្នុង​ ហើយបានយកទឹកឲ្យគេមូយកែវ​ ព្រមទាំងសូរគេថា តើលោកសុខសប្បាយជាទេ?
គេនិយាយថា​ ខ្ញុំសុខសប្បាយជាធម្មតាទេ តែហេតុអីបានជានាងមិនដែលទាក់ទងមក ខ្ញុំ ដឹងទេថាខ្ញុំរង់ចាំនាងរហូត​។
សុំទោសផង ថ្ងៃនោះខ្ញុំបាត់លេខទូរស័ព្ទរបស់លោក ហើយក៏គ្មានអីទាក់ទងលោកទៅ
រតនះនិយាយ​​​ នាងប្រាប់ឲ្យខ្ញុំរង់ចាំនាងតែនាងបែរជាទៅចោលខ្ញុំ
ខ្ញុំនិយាយ ឲ្យខ្ញុំសុំទោសម្តងទៀត​ណា..............

To be continue.....