អ្នកទាំងអស់គ្នាចង់មានស្បែកមុខស្អាតដូចពួកតារា កូរ៉េអត់?? ហាហាហាហហា ^.^
បើចង់សូមធ្វើតាមវិធីងាយៗខាងក្រោមរបស់ខ្ញុំ អ្នកនឹងស្រស់ស្អាត តារាកូរ៉េសុំខ្មាស >,^
គ្រឿងផ្សំ
ចេកអំបូង ទឹកឃ្មុំ និង ក្រូចឆ្មារ
វិធីធ្វើ
យកចេកអំបូងមួយផ្លែ មកកិនឲ្យម៉ត់ ហើយលាយជាមួយទឹកឃ្មុំនិងទឹកក្រូចក្នុងបរិមាណ ២ស្លាបព្រាបាយដូចគ្នាដោយកូរចូលគ្នាឲ្យសព្វរូចយកវាមកលាបឲ្យសព្វលើមុខរបស់អ្នក ទុកឲ្យស្ងូត បន្តិចសឹមលាងចេញដោយទឹកស្អាត។ ធ្វើវា៣ដងក្នុងមួយសប្តាហ៏ អ្នកនឹងស្រស់ស្អាត ^.^
Sunday, September 18, 2011
Nice To Meet You My Love ! ^^
រឿងស្នេហ៏របស់ខ្ញុំគឺកើតឡើងនៅសាលា(^_^) ថ្ងៃនោះសាលា របស់ខ្ញុំ បានរៀប ចំកា រប្រកួត កីឡាមូយ ដល់ពេលសំរាកថ្ងៃត្រង់ខ្ញុំនិងមិត្តភក្ករបស់ខ្ញុំបានទៅញាំុ អាហារនៅរោងអាហារ ។
កំលុងពេលដែលពួលយើងកំពុងញាំុ ក៏មានបុរសសំបុលសរ ដ៏ខ្ពស់ម្នាក់កាន់ចានបាយ
ហើយនិយាយថា សុំទោស ឲ្យខ្ញុំអង្គុយកន្លែងនេះផង! មិត្តរបស់ខ្ញុំបាននិយាយថា អញ្ជើញ ចុះ ។ ថែមទាំងអង្គុយជិតខ្ញុំទៀត
(=_=)
ក្រោយមកគេបានសួរឈ្មោះខ្ញុំនិងមិត្តភក្ករបស់ខ្ញុំ ហើយគេបានប្រាប់ថា គេឈ្មោះ ហ្វា
ជាសិស្សទើបនឹងផ្លាសមកបាន២អាទិត្យ ។
គេបានប្រាប់ ទៀតថាគេមិនសូវស្គាល់អ្នកណាទេ ទើបគេចង់ក្លាយជាមិត្តរបស់ខ្ញុំនិងខ្ញុំ O_O
ពួកយើងនិយាយត្រូវគ្នាខ្លាំងណាស់ មុនពេលត្រលប់ទៅផ្ទះវិញ
ហ្វាបានសុំលេខទុរស័ព្ទរបស់ ពួកខ្ញុំ ទុកគ្រាន់តេនិយាយគ្នាលេង។
ចាប់តាំងពីថ្ងៃនោះមក គេតែងតែតេរកខ្ញុំរាល់ថ្ងៃ យើងនិយាយគ្នាយ៉ាងជក់ចិត្ត ធ្វើឲ្យខ្ញុំមាន អារម្មណ៏ថាគេលួចស្រលាញ់ខ្ញុំ =.= ។ ថ្ងៃមួយពេលដែលយើងកំពុងនិយាយគ្នា គេបានសួរខ្ញុំថា តើរ័ត្នអាចសេពគប់ជាមួយខ្ញុំបានទេ? ខ្ញុំឆ្លើយដោយអៀន ថា យល់ព្រម ព្រោះខ្ញុំរង់ ចាំពាក្យនេះយូរមកហើយ ដោយខ្ញុំមានអារម្មណ៏ថាខ្ញុំស្រលាញ់គេរួចបាត់ទៅហើយ។
ចាប់តាំងពីថ្ងៃនោះមក គេតែងតែតេរកខ្ញុំរាល់ថ្ងៃ យើងនិយាយគ្នាយ៉ាងជក់ចិត្ត ធ្វើឲ្យខ្ញុំមាន អារម្មណ៏ថាគេលួចស្រលាញ់ខ្ញុំ =.= ។ ថ្ងៃមួយពេលដែលយើងកំពុងនិយាយគ្នា គេបានសួរខ្ញុំថា តើរ័ត្នអាចសេពគប់ជាមួយខ្ញុំបានទេ? ខ្ញុំឆ្លើយដោយអៀន ថា យល់ព្រម ព្រោះខ្ញុំរង់ ចាំពាក្យនេះយូរមកហើយ ដោយខ្ញុំមានអារម្មណ៏ថាខ្ញុំស្រលាញ់គេរួចបាត់ទៅហើយ។
ក្រោយពីយើងបានសេពគប់គ្នារយះពេល ៣ ខែមក
ខ្ញុំមានអារម្មណ៏ថាខ្ញុំស្រលាញ់គេយ៉ាង ខ្លាំងហើយគេក៏ស្រលាញ់ខ្ញុំខ្លាំងដែរ ^.^ គេជូនខ្ញុំមកដល់ផ្ទះជារៀងរាល់ថ្ងៃ
ហើយពេលនេះ ខ្ញុំអាចនិយាយបានថា គេពិតជាស្រលាញ់ខ្ញុំមែន ។
សូមអរគុណដល់អ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យយើងបានស្គាល់គ្នា :) :) អរគុណសំរាប់ការ
ស្រលាញ់របស់បង................ I love You Baby !
ស្នេហ៏គ្រាដំបូង
ថ្ងៃនោះគឺជាថ្ងៃបើកបវេស្សមកាលដំបូងរបស់ខ្ញុំ
ខ្ញុំបានជួបនឹងមិត្តដែលខានជួប គ្នាយូរ។ ខ្ញុំរំភើបជាខ្លាំងចំពោះការបានឃើញអ្វីដែលថ្មីៗ
ហើយខ្ញុំធ្លាប់បាន និយាយលេងជាមួយមិត្តទាំងអស់របស់ខ្ញុំថា បើសិនខ្ញុំមានស្នេហា
ខ្ញុំនឹងមិនយក សង្សារដែលនៅរៀនក្នុងសាលាជាមួយខ្ញុំទេ
ព្រោះខ្ញុំគិតថានៅជិតគ្នាជ្រុលពេក ធ្លាប់ឃើញមុខគ្នារាល់ថ្ងៃ វាអាចធ្វើឲ្យធន់ទ្រាន់។
ថ្ងៃមួយពេលខ្ញុំកំពុងលេងជាមួយមិត្តភក្ករបស់ខ្ញុំ
ក៏ថយក្រោយទៅបុកនឹងបុរស ម្នាក់ បុកគេហើយខ្ញុំថែមទាំងបានដួលលើគេទៀតនៅចំពោះមុខមនុស្សជាច្រើនទៀតផង
ខ្ញុំក៏ប្រញាប់ប្រញាល់ក្រោកឡើងដោយគេជួយគ្រាឡើយ ខ្ញុំក៏សុំទោសគាត់ ហើយខ្ញុំក៏មានការខ្មាសផងដែរ
ដែលនៅក្នុងរង្វង់ដៃរបស់គេ។ ពេលនោះបេះដូងខ្ញុំស្ទើតែឈប់លោត លុះគេគ្រាខ្ញុំឡើងរួចហើយ
គេនិយាយថា មិនអីទេ តែលើកក្រោយប្រយ័ត្នផង ប្រយ័ត្នដួលទៀត ។ និយាយចប់គាត់ក៏ ដើរចេញទៅ
មួយសន្ទុះក្រោយមកមិត្តខ្ញុំដែលឈរនៅក្បែរនោះក៏ចូលមក
និយាយចំអន់ឲ្យខ្ញុំធ្វើឲ្យខ្ញុំមុខក្រហម។ យប់នោះខ្ញុំដេកនឹកឃើញតែមុខរបស់គេ ហើយខ្ញុំមានអារម្មណ៏ថាធ្លាប់ជួបមុខគេម្តង។តាមការពិតគេធ្លាប់ជាមិត្តរូមថ្នាក់
របស់ខ្ញុំកាលពីថ្នាក់ទី១០ ខ្ញុំមិននឹកស្មានថាគេផ្លាស់ប្តូរមុខមាត់យ៉ាងនេះសោះ
គេប្លែកជាងមុន ស្ទើតែមើលលែងស្គាល់ ។ ខ្ញុំព្យាយាមរកនឹកឈ្មោះរបស់គេ
តែរកនឹកមិនឃើញសោះ ។ ព្រឹកថ្ងៃបន្ទាប់ ខ្ញុំបានលួចសួរមិត្តរបស់ខ្ញុំថាប្រុស ដែលខ្ញុំដើរបុកម្សិលមិញឈ្មោះអ្វី
គេប្រាប់ថាគេនោះឈ្មោះ វិទូ ជាសិស្សថ្នាក់ទី ១២ នៅឆ្នាំនេះ ដូចខ្ញុំដែរ។
ថ្ងៃនោះខ្ញុំបានដើរកាត់មុខសាលាដែលជាទីលាន លាងបាល់ ខ្ញុំបានឃើញវិទូកំពុងលេងបាល់ ចៃដន្យអីបាល់ដែល
វិទូកំពុងលេងបានរមៀលមកដល់កន្លែងដែលខ្ញុំកំពុងឈរ ខ្ញុំអោនរើសបាល់នោះហុចឲ្យវិទូ គេ
និយាយថា អរគុណហើយ។ តាំងពីថ្ងៃនោះមកខ្ញុំយើងក៏បានស្គាល់គ្នា ខ្ញុំឆ្ងល់ណាស់ថាហេតុ អ្វីបានជាខ្ញុំខ្វល់ពីគេម្លេះ
ហើយតែងតែអៀនពេលឃើញមុខគេ ឬនេះគេហៅថាស្នេហា??
មួយខែក្រោយមក
ដល់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ វិទូបានcall មកខ្ញុំដោយណាត់ខ្ញុំមកជួប គេនៅភោជនីយដ្ឆានមួយ ពេលខ្ញុំទៅដល់
វិទូបានសុំខ្ញុំធ្វើជាសង្សាររបស់គេ ខ្ញុំស្ទើតែមិនជឿ ក្នុងត្រចៀករបស់ខ្ញុំ
រួចវិទូនិយាយថា បើនាងមិនទាន់ចង់មានសង្សារ ក៏មិនអីដែរ ។ ខ្ញុំបានសួរគេពីមូលហេតុ
គេបានប្រាប់ខ្ញុំថា ខ្ញុំបានធ្វើឲ្យគេញញឹមសារជាថ្មីក្រោយពេលដែល
សង្សាររបស់គេបោះបង់គេចោល គេក៏មិនចង់ជឿដែរថាខ្លួនគេស្រលាញ់ខ្ញុំតែវាជាការពិត។
ទីបំផុត
ខ្ញុំនិងគេក៏ក្លាយទៅជាសង្សារនឹងគ្នា ហើយស្រលាញ់គ្នាកាន់តែខ្លាំងឡើងៗ ។
(តើវាជាអភូតហេតុ
រឺក៏ជានិស័្សយ?)
កែវភ្នែកអូនជារបស់បង
ជូនចំពោះនេត្រាជាទីស្រលាញ់
នៅពេលដែលអូនអានសំបុត្រនេះចប់ បងបានចាកចេញទៅឆ្ងាយរួចទៅហើយ ។ សូមអូនមើលថែខ្លួនឲ្យបានល្អ ពេលបងមិននៅក្បែរអូន ពិសេសកុំខំប្រឹងមើលខ្លាំងពេក ព្រោះភ្នែករបស់អូនពុំទាន់ជាសះស្បើយនៅឡើយទេ។ ជាចុងក្រោយបងគ្មានអ្វីផ្តាំក្រៅពីសូមឲ្យអូនថែរក្សាភ្នែករបស់បងឲ្យបានល្អ។
នៅពេលដែលអូនអានសំបុត្រនេះចប់ បងបានចាកចេញទៅឆ្ងាយរួចទៅហើយ ។ សូមអូនមើលថែខ្លួនឲ្យបានល្អ ពេលបងមិននៅក្បែរអូន ពិសេសកុំខំប្រឹងមើលខ្លាំងពេក ព្រោះភ្នែករបស់អូនពុំទាន់ជាសះស្បើយនៅឡើយទេ។ ជាចុងក្រោយបងគ្មានអ្វីផ្តាំក្រៅពីសូមឲ្យអូនថែរក្សាភ្នែករបស់បងឲ្យបានល្អ។
ពីបង
កំសត់
នេត្រាអានចប់ក៏ស្រក់ទឹកភ្នែក
ព្រោះអ្នកដែលផ្តល់កែវភ្នែកឲ្យនាងគឺ កំសត់។ នេត្រាសោកស្តាយនឹងទង្វើដែល
ខ្លួនបានធ្វើដាក់កំសត់ដែលជាមនុងស្សម្នាក់ដែលហ៊ានលះបង់គ្រប់យ៉ាងឲ្យនាង ។ចាត់តាំងពីថ្ងៃនោះមក
នាត្រា រស់នៅលាយនឹងទឹកភ្នែក ហើយពាក្យវិប្បដិសារីជេរស្តីឲ្យនាងរាល់ថ្ងៃ ព្រោះតែនាងមិនចេះថែរក្សាស្នេហាពិត
ឲ្យបានល្អ។
ចប់(សង្ឃឹមថាអ្នកចេះថែរក្សាស្នេហារបស់អ្នកឲ្យបានល្អ)
Thursday, September 15, 2011
រយះពេល៣សប្តាហ៏នៃវិសម្សកាលឆ្នាំនេះរបស់ខ្ញុំ
ខ្ញុំមានវិសម្សកាលចំនួន២ខែ ដោយក្នុងរយះនោះអ្វីដែលធ្វើឲ្យខ្ញុំ បំភ្លេចមិនបានគឺ ការធ្វើដំណើរទៅកាន់លោកខាងលិច គឺ សហរដ្ឋអាមេរិច !វាគឺជាបទពិសោធន៏ដ៏អសា្ចរ្យក្នុងជីវិតរបស់ខ្ញុំ ក៏ជាលើកទី១ដែលខ្ញុំបានចាកចេញពីផ្ទះក្នុងរយះពេល៣សប្តាហ៏។ ខ្ញុំបានជួបជាមួយនឹងសិស្សៗ ដែលមកពីប្រទេសជាច្រើន ដោយយើងបានស្នាកនិងរៀននៅជាមួយគ្នានៅក្នុងកន្លែងតែមួយ។ រយះពេល៣សបា្តហ៏បានកន្លងផុតទៅយ៉ាងលឿន យើងទាំងអស់គ្នាក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។
ខ្ញុំនឹងចងចាំអ្នកទាំងអស់គ្នាជារៀងរហូត!
(ការធ្វើដំណើរដ៏មានន័យបំផុតក្នុងជីវិត)
ដោយ: រ័ត្ន :) :)
Wednesday, September 14, 2011
កុលាបព្រាត់ស្នេហ៏
កូលាបព្រាត់ស្នេហ៏
ឡានីគឺជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ហើយនៅក្បែរខ្លួនរបស់នាងមានប្រុសៗតាមស្រលាញ់នាងជាច្រើន។ តែចុងក្រោយនាងបានជ្រើសរើសយកបុរសម្នាក់ដ៏សាមញ្ញម្នាក់ឈ្មោះ សុភ័ក្រ ពួកគេបានចាប់ដៃគ្នាដើរចូលក្នុងវីថីស្នេហ៏យុវវ័យរបស់ពួកគេ មិនថាវិថីនោះពិបាកយ៉ាងណាទេក៏ពួកគេខំពុះពារនិងមានការចុះសំរុងនឹងគ្នា យ៉ាងខ្លាំង។ ឡានីគឺជានារីមានភាពអន្លង់អន្លចម្នាក់ដែលស្រលាញ់ផ្កាកុលាប ដោយនាងតែងប៉ង់ចង់បានផ្កា កុលាបមួយបាច់ពីសុភ័ក្រ តែសុភ័ក្រជាមនុស្សទៀងត្រង់ និងស្លូតបូត មិនដឹងពីភាព Romantic ស្រលាញ់គ្នា ៣ឆ្នាំហើយ សុភ័ក្រមិនដែលទិញផ្កាឲ្យឡានីសោះ។ ឡានីមានការតូចចិត្តយ៉ាងខ្លាំង ហើយមានអារម្មណ៏អផ្សុក ក៏ស្វែងរកមិត្តតាម Internet ទោះបីនាងដឹងថាការទាក់ទង់គ្នាតាម Internet មិនមានភាពជាក់លាក់ក៏ដោយ តែវាផ្តល់ឲ្យនូវភាពស្រមៃយ៉ាងច្រើនដល់នាង។ មានបុរសម្នាក់ឈ្មោះ សីហា ។ សីហាតែងផ្ញើជាផ្កាកុលាប មួយបាច់ ជារៀងរាល់ថ្ងៃតាមប្រព័ន្ធ Internet ជាហេតុធ្វើឲ្យឡានីពេញចិត្តយ៉ាងខ្លាំង ។មិនត្រឹមតែប៉ុណ្ណោះទេ សីហាបានសុំអាស័យដ្ឆានរបស់ឡានី ហើយបានផ្ញើផ្កាកុលាបឲ្យឡានីជារៀងរាល់ថ្ងៃ ដោយមិនបានគិតឲ្យបាន ច្បាស់ ឡានីក៏បានយក សីហា និង សុភ័ក្រមកធ្វើការប្រៀបធៀបគ្នា ឃើញថា ការស្រលាញ់របស់នាងផ្អៀងទៅ រកសីហាច្រើនជាង។ ថ្ងៃមួយសីហាបានសុំជួបមុខគ្នា ឡានីក៏បានព្រមដោយមិនរុញរា។ ពេលជួបគ្នា ដំបូងសីហាបានកាន់មួយបាច់ធំ ធ្វើឲ្យឡានីកាន់តែវង្វេងនូវភាព Romantic របស់សីហា ដោយសារសីហា ជាមនុស្សដ៏សំបូរស្នេហ៏ម្នាក់ ក៏បានធ្វើឲ្យឡានីបាក់ចិត្តស្រលាញ់ភ្លាមៗ ។ ការណាត់ជួបគ្នារបស់គេទាំងពីរនាក់ បានដំណើរការទៅមុខ រហូតដល់ពេលយប់ ដែលជាពេលត្រលប់មកផ្ទះវិញ សីហាក៏ជូនឡានីមកដល់មុខបន្ទប់ ហើយគេបានសុំឡានីចូលក្នុងដើម្បីអង្គុយលេង ដំបូងឡានីបដិសេធប៉ុន្តែក្រោយពីបានឃើញទឹកមុខស្មោះសរ របស់សីហា ឡានីក៏ព្រមឲ្យសីហាចូលក្នុងបន្ទប់របស់នាង។ ពួកគេអង្គុយសាសងគ្នា កៀកកើយ ផ្តោះផ្តងពាក្យ ពេជន៏ស្នេហ៏ដ៏ផ្អែមល្ហែម ដែលធ្វើឲ្យឡានីវង្វេងវង្វន់ អណ្តែតអណ្តូង បាត់បង់នូវការពិចារណាវែងឆ្ងាយ ទើបឆ្វើ ឲ្យមានរើងមិនគួរកើត កើតឡើង ហើយស្បតថានឹងទទួលខុសត្រូវ ។
ថ្ងៃបន្ទាប់ឡានីបានណាត់ជួបសុភ័ក្រ ហើយបានប្រាប់រឿងរ៉ាវទាំងអស់ប្រាប់សុភ័ក្រ ។ សុភ័ក្រឈឺចិត្តយ៉ាងខ្លាំង និយាយអ្វីលេងចេញដោយឡានីសុំបែកគ្នាជាមួយគេ សុភ័ក្រនិយាយ តើអាចទុកពេលមួយថ្ងៃឲ្យបងបាននៅ ក្បែរអូនបានទេ?? ឡានីយល់ព្រម ហើយសុភ័ក្របានបន្តទៀតថា ប៉ុន្មានឆ្នាំនេះ បងសុំទោសព្រោះបងមិនបាន ចំណាយពេលវេលាឲ្យបានច្រើនជាមួយអូន តែបងនឹងប៉ះប៉ូវក្នុងថ្ងៃនេះ ។ និយាយចប់ សុភ័ក្របានកាន់ដៃឡានី យ៉ាងណែនយ៉ាងមានកំលាំងតែបង្កប់ដោយភាពស្រទន់ក្នុងចិត្ត ។ ក្រោយពីចេញពីមើលកុន ពួកគេបានទៅ ញាំុអាហារជាមួយគ្នាក្រោមពន្លឺទៀនយ៉ាង Romantic ។ ពេលដើរត្រលប់មកផ្ទះវិញ ពួកគេបាន ដើរកាត់ហាងលក់ផ្កា សុភ័ក្របានទិញផ្កាកុលាបដ៏ធំ៣បាច់ជូនឡានី ដោយនិយាយថា ផ្កា១បាច់តំណាងឲ្យ១ឆ្នាំ ៣បាច់តំណាងឲ្យ៣ឆ្នាំ អរគុណសំរាប់ការស្រលាញ់របស់អូន ក្នុងរយពេល៣ឆ្នាំនេះ សូមអូនថែរក្សាសុខភាពឲ្យបានល្អ បុរសម្នាក់នេះចង់ឃើញស្នាមញញឹមរបស់ អូន និយាយចប់ សុភ័ក្រដើរចេញដោយទឹកភ្នែក ធ្វើឲ្យឡានីរំជួលចិត្តយ៉ាងខ្លាំងតែរឿងគ្រប់យ៉ាងមិនអាចបកក្រោយបាន។ ពេលឡានីចូលមកដល់បន្ទប់របស់ខ្លួនវិញ នាងបានcheck sms មួយដែលបានផ្ញើមកពីសីហា បើកដោយចិត្តរីករាយ បន្ទាប់ពីអានហើយ ធ្វើឲ្យឡានីស្រលាំងកាំងយ៉ាងខ្លាំង ។ក្នុង smsនោះបានដាក់ថា ឡានី តាមពិតខ្ញុំគ្មានអារម្មណ៏ស្រលាញ់នាងឡើយ រឿងគ្រប់យ៉ាងគឺ ដោយសារខ្ញុំចង់បានតែខ្លួនប្រាណរបស់នាងប៉ុណ្ណោះ ។ ឡានីបានព្យាយាមទូរស័ព្ទទៅសីហា តែសីហាឈប់ប្រើលេខនោះបាត់ទៅហើយ................
(សូមចងចាំថាមនុស្សដែលស្រលាញ់យើងស្មោះ មិនធ្វើអ្វីឲ្យប៉ះពាល់ដល់កិតិ្តយសរបស់យើងនោះទេ) :)
ប្រវត្តិស្នេហ៏
ប្រវត្តិស្នេហា!!
កាលដើមឡើយមាន ការស្រលាញ់ មាន ក្រ រីករាយ ទុកព្រួយ ច្រណែន ប្រច័ណ្ឌ រស់លើកោះមួយឈ្មោះកោះសុខសាន្ត។ ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្តនឹងលិច សូមចាកចេញអោយបាន ឆាប់រហ័សបំផុត។ មាន ក្រ រីករាយ ទុកព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ឋតែមានឧបករណ៏ចំលងរៀងៗខ្លួន លើកលែងតែ ការស្រលាញ់ ទេដែលគ្មាន។ ការស្រលាញ់ ភ័យណាស់ ហើយកំពុងសែ្វងរកជំនួយ ព្រោះកោះកាន់តែលិចតទៅៗ។ ខណពេលនោះ ការស្រលាញ់ ឃើញសំពៅរបស់ មាន ជិះកាត់ក៏ស្រែក ‘បងមាន សូមបងជួយចំលងខ្ញុំផងបានទេ?’ មាន និយាយ ’ទេទេ!សំពៅរបស់ខ្ញុំ ពោរពេញទៅដោយ ទ្រព្យសម្បត្តិ គ្មានចន្លោះណាសំរាប់បងទេ! ’រួចក៏ជិះហួសទៅបាត់។ មួយសន្ទុះក្រោយមក ក្រក៏បណ្តែតក្បូនមក ការស្រលាញ់ ឃើញក៏ស្រែកអង្វរ ‘បងក្រ ជួយចំលងខ្ញុំបានទេ? ព្រោះពេលនេះទឹកលិចដល់ត្រឹមក៏ជើង ខ្ញុំហើយ!! ’ ក្រ និយាយ ‘សូមទោសផង ព្រោះក្បូនរបស់ខ្ញុំ តូចណាស់ គ្មានចន្លោះដឹកបងទេ’ រួចក៏ជិះទៅបាត់។ រីករាយ និង ទុកព្រួយ បានមកដល់ជាបន្តបន្ទាប់ តែ រីករាយ រវល់តែសប្បាយចិត្តសើចក្អាកក្អាយ ហើយទុកព្រួយ រវល់តែឈ្ងោកមុខសញ្ជឹងគិត មិនបានលឺសំលេងស្រែកហៅរបស់ ការស្រលាញ់។ ចំណែក ច្រណែន នឹង ប្រច័ណ្ឌ ពួកគេក៏មិនឲ្យ ការស្រលាញ់ ទៅដែរព្រោះ ការស្រលាញ់គឺជាសត្រូវ របស់ពួកគេ។ ទឹកកាន់តែលិចជ្រៅទៅ ការស្រលាញ់ គិតថាខ្លួន នឹងគ្មាន ជីវិត រស់នៅបន្តទៀត ឡើយ ការស្រលាញ់បានគិតរំលឹករឿងគ្រប់យ ៉ាងកាលពីនៅសុខសាន្តជាមួយមិត្តទា ំងអស់ ខាងលើ ពីមុនម្នាក់ៗសុទ្ឋតែត្រូវការ ការស្រលាញ់ តែហេតុអីពេលមានអាសន្នពួកគេធ្វើប ែប នេះទៅវិញ។ ការស្រលាញ់ អស់សង្ឃឹមខ្លាំងណាស់ ទឹកភ្នែកហូររលីងរលោង ទឹកក៏កាន់តែលិច លិចទៅៗស្ទើតែ ផុតរូបគេ ពេលនោះស្រាប់ តែមានដៃមួយចាប់ទាញការស្រលាញ់ ឡើង ហើយនិយាយថា អ្នកអាចទៅ ជាមួយខ្ញុំបាន ខ្ញុំនឹងការពារអ្នក មើលថែអ្នក នឹងការពារអ្នកឲ្យទៅដល់ត្រើយសុខស ាន្ត។ ការស្រលាញ់ អរខ្លាំងណាស់ ភ្លេចខ្លួនក៏មកដល់ច្រាំងរួចចុះទ ៅក្រោម ហើយសំពៅនោះក៏ចេញទៅផុត ។ ការស្រលាញ់ ពិបាកចិត្តម្តងទៀត ព្រោះរវល់តែអរ មិនបានដឹងថា អ្នកដែលជួយ ខ្លួនគឺជាអ្នកណា ដោយខ្លួនមិនទាន់បានអរគុណគេហើយមិ នបានស្គាល់ថាគេជានរណាទៀត!! គេដើរបណ្ដើរ បន្ទោស ខ្លួនឯងបណ្តើរ ក៏ជួបនឹង Wisdom រួចក៏សួរ Wisdom “ តើបងដឹងថាគេជានរណាដែរទេ?ខ្ញុំពិ តជាចង់អរគុណ គេខ្លាំងណាស់!!” Wisdom ញញឹមហើយនិយាយ ‘’ គេមិនត្រូវការ ការអរគុណរបស់ បងទេ សុំតែបងសប្បាយ ចិត្តទៅ គេក៏សប្បាយចិត្តដែរ’’ គេនោះគឺ ពេលវេលា មានតែពេលេវេលាទេដែលដឹងថា ការស្រលាញ់ត្រូវការអ្វី មានតែ ពេលវេលាទេដែលដឹងថា ការស្រលាញ់មានតំលៃកំរិតណាស់!!
ចប់!! (Pweeee.......its too long to read but hopefully after u read it , u will know abt the true value of Love and hope u will try ur best stick up with ur true love! :) Gud Lucks Guyz)
Subscribe to:
Posts (Atom)