Sunday, September 18, 2011

ស្នេហ៏គ្រាដំបូង


                                       
ថ្ងៃនោះគឺជាថ្ងៃបើកបវេស្សមកាលដំបូងរបស់ខ្ញុំ ខ្ញុំបានជួបនឹងមិត្តដែលខានជួប គ្នាយូរ។ ខ្ញុំរំភើបជាខ្លាំងចំពោះការបានឃើញអ្វីដែលថ្មីៗ ហើយខ្ញុំធ្លាប់បាន និយាយលេង​ជាមួយ​មិត្តទាំងអស់របស់ខ្ញុំថា បើសិនខ្ញុំមានស្នេហា ខ្ញុំនឹងមិនយក សង្សារដែល​នៅរៀន​ក្នុងសាលា​ជាមួយខ្ញុំទេ ព្រោះខ្ញុំគិតថានៅជិតគ្នាជ្រុលពេក ធ្លាប់ឃើញមុខគ្នារាល់ថ្ងៃ វាអាចធ្វើ​ឲ្យធន់​ទ្រាន់​។​​​
ថ្ងៃមួយពេលខ្ញុំកំពុងលេងជាមួយមិត្តភក្ករបស់ខ្ញុំ ក៏ថយក្រោយទៅបុកនឹងបុរស ម្នាក់ បុកគេហើយខ្ញុំថែមទាំងបានដួលលើគេទៀត​នៅចំពោះមុខ​មនុស្ស​ជាច្រើនទៀតផង ខ្ញុំក៏​ប្រញាប់ប្រញាល់ក្រោកឡើងដោយគេជួយគ្រាឡើយ ខ្ញុំក៏សុំទោសគាត់ ហើយខ្ញុំក៏មាន​ការខ្មាសផងដែរ ដែលនៅក្នុងរង្វង់ដៃរបស់គេ។ ពេលនោះបេះដូងខ្ញុំស្ទើតែឈប់លោត លុះគេគ្រាខ្ញុំឡើងរួចហើយ គេនិយាយថា មិនអីទេ តែលើកក្រោយប្រយ័ត្នផង ប្រយ័ត្នដួល​ទៀត ។ និយាយចប់គាត់ក៏ ដើរចេញទៅ មួយសន្ទុះក្រោយមកមិត្តខ្ញុំដែលឈរ​នៅក្បែរ​នោះក៏ចូលមក និយាយចំអន់ឲ្យខ្ញុំធ្វើឲ្យខ្ញុំមុខក្រហម។ យប់នោះខ្ញុំដេកនឹក​ឃើញតែមុខ​របស់គេ​​ ​​​ហើយខ្ញុំមានអារម្មណ៏ថាធ្លាប់ជួបមុខគេម្តង។តាមការពិតគេធ្លាប់ជាមិត្តរូមថ្នាក់ របស់ខ្ញុំកាលពីថ្នាក់ទី១០ ខ្ញុំមិននឹកស្មានថាគេផ្លាស់ប្តូរមុខមាត់យ៉ាងនេះសោះ គេប្លែកជាងមុន ស្ទើតែមើលលែងស្គាល់ ។ ខ្ញុំព្យាយាមរកនឹកឈ្មោះរបស់គេ តែរកនឹកមិនឃើញសោះ ។ ព្រឹកថ្ងៃបន្ទាប់ ខ្ញុំបានលួចសួរមិត្តរបស់ខ្ញុំថាប្រុស ដែលខ្ញុំដើរបុកម្សិលមិញឈ្មោះអ្វី  គេប្រាប់​ថា​គេនោះឈ្មោះ វិទូ  ជាសិស្សថ្នាក់ទី ១២ នៅឆ្នាំនេះ ដូចខ្ញុំដែរ។ ថ្ងៃនោះខ្ញុំបាន​ដើរកាត់មុខ​សាលាដែលជាទីលាន លាងបាល់ ខ្ញុំបានឃើញវិទូកំពុងលេងបាល់ ចៃដន្យអីបាល់ដែល វិទូកំពុងលេងបានរមៀលមកដល់កន្លែងដែលខ្ញុំកំពុងឈរ ខ្ញុំអោនរើសបាល់នោះហុចឲ្យវិទូ គេ និយាយថា អរគុណហើយ។ តាំងពីថ្ងៃនោះមកខ្ញុំយើងក៏បានស្គាល់គ្នា ខ្ញុំឆ្ងល់ណាស់ថាហេតុ អ្វីបានជាខ្ញុំខ្វល់ពីគេម្លេះ ហើយតែងតែអៀនពេលឃើញមុខគេ ឬនេះគេហៅថាស្នេហា??
មួយខែក្រោយមក ដល់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ វិទូបានcall មកខ្ញុំដោយណាត់ខ្ញុំមកជួប គេនៅភោជនីយដ្ឆានមួយ ពេលខ្ញុំទៅដល់ វិទូបានសុំខ្ញុំធ្វើជាសង្សាររបស់គេ ខ្ញុំស្ទើតែមិនជឿ ក្នុងត្រចៀករបស់ខ្ញុំ រួចវិទូនិយាយថា បើនាងមិនទាន់ចង់មានសង្សារ ក៏មិនអីដែរ ។ ខ្ញុំបានសួរគេពីមូលហេតុ គេបានប្រាប់ខ្ញុំថា ខ្ញុំបានធ្វើឲ្យគេញញឹមសារជាថ្មីក្រោយពេលដែល​ សង្សាររបស់គេបោះបង់គេចោល គេក៏មិនចង់ជឿដែរថាខ្លួនគេស្រលាញ់ខ្ញុំ​តែវាជាការពិត។
ទីបំផុត ខ្ញុំនិងគេក៏ក្លាយទៅជាសង្សារនឹងគ្នា ហើយស្រលាញ់គ្នាកាន់តែខ្លាំងឡើងៗ ។

(តើវាជាអភូតហេតុ រឺក៏ជានិស័្សយ?)

10 comments:

  1. ពូកែ​ស្រមៃ​ណាស់​.... ហេតុ​តែ​កូន​គេ... :P​

    ReplyDelete
  2. ព្រោះ ខ្ញុំចង់ដូចក្នុងរឿចឹងដែរ ហេហេហេ ^^

    ReplyDelete
  3. ស្វែង​រក​១​ទៅ​.... ^^

    ReplyDelete
  4. រកហើយ កំពុងតាមរកស្នេហ៏ពិតរបស់ខ្ញុំ :P

    ReplyDelete
  5. មិន​ដឹង​ជា​ប្រុស​មួយ​ណា​ទេ​មើល​ទៅ... អាណិត​ម្នាក់​នោះ​ណាស់

    ReplyDelete
  6. -_______-

    Merl ke yeay......zzzzzzzz mong ! កុំចង់ដឹងច្រើន គ្រាន់តែដឹងថាមិនមែនជាអ្នកទៅបានហើយ :P

    ReplyDelete
  7. ថា​មិន​ត្រូវ​ដែរ@@ tomorrow is a mystery!

    ReplyDelete
  8. ខ្ពើមណាស់ Kwin ​ទោះ​មេឃរលំ ក៏មិនអាចដែរ :P :P jiwin Kute boy ery

    ReplyDelete
  9. :o​អត់​ចង់......។។។

    ReplyDelete