Sunday, September 18, 2011

កែវភ្នែកអូនជារបស់បង



                                             
កំសត់និងនេត្រាជាសង្សារនិងគ្នា ពួកគេស្រលាញ់គ្នាតាំងពីនៅវិទ្យាល័យ រហូតដល់ចប់ មហាវិទ្យាល័​យ​រៀងៗខ្លួន។ កំសត់ជាកូនរបស់កសិករម្នាក់នៅខេត្តកំពង់ឆ្នាំង ជាក្រុមគ្រួសារ ដែលរកព្រឹកខ្វះ​​ល្ងាច​រកល្ងាចខ្វះព្រឹក មិនតែប៉ុណ្ណោះថែមទាំងកំព្រាឪពុកទៀតផង។ តែដោយ សារចិត្តតស៊ូព្យាយាម ខំពុះពារគ្រប់​ការលំបាក ការអត់ឃ្លាននានា បានធ្វើឲ្យកំសត់អាចបញ្ចប់ ការសិក្សាបរិញ្ញាប័ត្រផ្នែកគ្រប់គ្រង​បានដោយជោគជ័យ ហើយបច្ចុប្បន្ននេះកំសត់គឺជា នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនមួយក្នុងស្រុក។ កំសត់បានផ្លាស់ប្តូរមុខមាត់គ្រួសារថ្មី​ តាំងពី បាតដៃទទេររហូតដល់មានអ្វីៗគ្រប់បែបយ៉ាង។ ដោយសារកត្តាទាំងនេះហើយដែលបណ្តាល ឲ្យចិត្តនេត្រាស្រលាញ់កំសត់កាន់តែខ្លាំងឡើងៗ។ ងាកមករកនេត្រាវិញ នេត្រាគឺជាកូនស្រី​ តែម្នាក់គត់ក្នុងត្រកូលដ៏ខ្ពង់ខ្ពស់មួយ តែនាងមិនដែលប្រកាន់វណ្ណះ រឺជីវភាព គ្រួសារ របស់កំសត់អ្វីឡើយ គឺនាងគិតទៅលើសេចក្តីស្នេហាជាធំ។ ពួកគេទាំងពីរបានសាងនូវ អនុស្សាវរីយ៏ជាច្រើនជាមួយគ្នា។ លើសពីនេះទៅទៀត ក្រុមគ្រួសារទាំងពីរ ក៏បានដឹងលឺ នួវរឿងរបស់​គេទាំងពីរដែរ។  នៅថ្ងៃភ្ជុំបិណ្ឌគ្រួសាររបស់កំសត់​ និង នេត្រាបានបបួលគ្នាទៅ លេងខេត្តព្រះសីហនុរយះពេល ២ទៅ៣ ថ្ងៃ។ នៅថ្ងៃចុងក្រោយពេលដែលពួកគេ កំពុង​ធ្វើដំណើរ ត្រលប់មកភ្នំពេញវិញ រថយន្តរបស់​នេត្រាដែលបើកបរដោយឪពុករបស់នាង បានជ្រុលចង្កូតទៅបុករថយន្តផ្សេងមួយទៀត ដែលបើកប​រ​បញ្ច្រាសទិសគ្នា ធ្វើឲ្យរថយន្ត ទាំងពីរ ខូចខាតស្ទើគ្មានសល់។ អ្នករងគ្រោះ​ទាំងអស់ត្រួវបាន​ក្រុមគ្រូសា​រ​របស់កំសត់ បញ្ជូន ទៅមន្ទីពេទ្យ។ មួយម៉ោងក្រោយមក ប៉ានិងម៉ាក់របស់នេត្រាបានដឹងខ្លួន ដោយពួកគេមិន បានរងរបួសធ្ងន់ធ្ងរទេ មិនយូរប៉ុន្មាន នេត្រាក៏ដឹងខ្លួន នេត្រាខំរកមើលប៉ា ម៉ាក់​និង​សង្សារ របស់ខ្លួនតែ​រកមិនឃើញ នាងលឺតែសំលេងយំមួយមុខគត់ មើលអ្វីមិនឃើញ។ ពេលនោះ នាងដឹងថា​ភ្នែក​របស់នាង​បានខ្វាក់ទៅហើយ នេត្រាស្រែកយំពេញមន្ទីរពេទ្យ នាងអស់សង្ឃឹមក្នុងជីវិតនិងស្អប់ខ្លួនដែលជាជនពិការភ្នែក ដូច្នេះ​ហើយមិនចង់ជួបនរណាទាំងអស់ក្រៅពីកំសត់។ ចាប់ពីថ្ងៃនោះមក កំសត់តែងនៅក្បែរនាងជានិច្ចមិនថា យប់រឺថ្ងៃឡើយ កំសត់មើលថែនាងដូចប្តីនិងប្រពន្ធអញ្ចឹង។ កំសត់និយាយ​’’ នេត្រា បើសិនថ្ងៃណាភ្នែករបស់អួន មើលឃើញ តើអូនព្រមរៀបការជាមួយបងដែររឺទេ?‘’ នេត្រាឆ្លើយដោយគ្មានអល់អែក ‘’ចាស អូនព្រម! ។ ថ្ងៃមួយស្រាប់តែមានមនុស្សម្នាក់បានផ្តល់កែវភ្នែកឲ្យនេត្រា នេត្រាសប្បាយចិត្តខ្លាំងណាស់។ ក្រុមគ្រូពេទ្យបាន ធ្វើការវះកាត់ ឲ្យនេត្រា នៅថ្ងៃទី​៨ គឺជាថ្ងៃដែលនេត្រាត្រូវបកស្បៃរុំចេញពីភ្នែករបស់នាង កំសត់បានបក់ស្បៃ ចេញពីភ្នែករបស់នាងបន្តិចម្តងៗ នេត្រាបើកភ្នែកសន្សឹមៗ ស្រាប់តែនាងមានអារម្មណ៏ថាមានពន្លឺចូលក្នុង ភ្នែករបស់នាង នេត្រាអរយ៉ាងខ្លាំង ពេលនោះកំសត់រីករាយយ៉ាងខ្លាំងផងដែរ តែក៏មិនភ្លាចនូវ សំនួររបស់គេដែរ កំសត់និយាយ’’ឥឡូវ ភ្នែករបស់អូនមើលឃើញវិញហើយ តើអូនព្រមរៀបការជាមួយបងដែររឺទេ? គ្រាន់តែ សួរចប់ធ្វើឲ្យនេត្រាស្រឡាំងកាំង ព្រោះពេលដែលនេត្រាសំលឹងមើលមុខរបស់កំសត់ចំ ឃើញភ្នែករបស់ កំសត់ ពិការ ឃើញដូច្នេះ នេត្រាបានបដិសេធមិនរៀបការភ្លាមៗ ហើយបានដេញកំសត់ពីបន្ទប់ ធ្វើឲ្យកំសត់ខូចចិត្ត ហើយដើរចេញដោយទឹកភ្នែក គ្មានពាក្យាអ្វីនឹងថ្លែងបាន ព្រោះខ្លួនជាមនុស្សពិការ ក្រោយពីកំស​ត់​បាន​ចាកចេញដើម្បីទៅរកកន្លែងផ្សេងរស់នៅ កំសត់បានផ្ញើសំបុត្រមួយច្បាប់ឲ្យនេត្រា។
ជូនចំពោះនេត្រាជាទីស្រលាញ់
នៅពេលដែលអូនអានសំបុត្រនេះចប់ បងបានចាកចេញទៅឆ្ងាយរួចទៅហើយ ។ សូមអូនមើលថែខ្លួនឲ្យបានល្អ ពេលបងមិននៅក្បែរអូន ពិសេសកុំខំប្រឹងមើលខ្លាំងពេក ព្រោះភ្នែករបស់អូនពុំទាន់ជាសះស្បើយនៅឡើយទេ។ ជាចុងក្រោយបងគ្មានអ្វីផ្តាំក្រៅពីសូមឲ្យអូនថែរក្សាភ្នែករបស់បងឲ្យបានល្អ។
ពីបង កំសត់
នេត្រាអានចប់ក៏ស្រក់ទឹកភ្នែក ព្រោះអ្នកដែលផ្តល់កែវភ្នែកឲ្យនាងគឺ កំសត់។ នេត្រាសោកស្តាយនឹងទង្វើដែល ខ្លួនបានធ្វើដាក់កំសត់ដែលជាមនុងស្សម្នាក់ដែលហ៊ានលះបង់គ្រប់យ៉ាងឲ្យនាង ។ចាត់តាំងពីថ្ងៃនោះមក នាត្រា រស់នៅលាយនឹងទឹកភ្នែក ហើយពាក្យវិប្បដិសារីជេរស្តីឲ្យនាងរាល់ថ្ងៃ ព្រោះតែនាងមិនចេះថែរក្សាស្នេហាពិត​ ឲ្យបានល្អ​។

ចប់​(សង្ឃឹមថាអ្នកចេះថែរក្សាស្នេហារបស់អ្នកឲ្យបានល្អ)

4 comments: