Wednesday, September 14, 2011

កុលាបព្រាត់ស្នេហ៏

                                                                                   កូលាបព្រាត់ស្នេហ៏
ឡានីគឺជាក្មេ​ងស្រីដ៏ស្រស់ស្អាតម្នាក់ ហើយនៅក្បែរខ្លួនរបស់នាងមានប្រុសៗតាមស្រលាញ់នាងជាច្រើន។ តែចុងក្រោយនាងបានជ្រើសរើសយកបុរសម្នាក់ដ៏សាមញ្ញម្នាក់ឈ្មោះ សុភ័ក្រ ពួកគេបានចាប់​ដៃគ្នា​ដើរចូល​ក្នុងវីថីស្នេហ៏យុវវ័យរបស់ពួកគេ មិនថាវិថី​នោះពិបាក​យ៉ាងណាទេក៏ពួកគេខំពុះពារនិងមានការចុះសំរុងនឹងគ្នា យ៉ាងខ្លាំង​។​ ឡានីគឺជានារីមានភាពអន្លង់អន្លចម្នាក់ដែលស្រលាញ់ផ្កាកុលាប ដោយនាងតែងប៉ង់ចង់បានផ្កា កុលាបមួយបាច់ពីសុភ័ក្រ តែសុភ័ក្រជាមនុស្សទៀងត្រង់ និងស្លូតបូត មិនដឹងពីភាព​ Romantic ស្រលាញ់គ្នា ៣ឆ្នាំហើយ សុភ័ក្រមិនដែលទិញផ្កាឲ្យឡានីសោះ។ ឡានីមានការតូចចិត្តយ៉ាងខ្លាំង​ ហើយមានអារម្មណ៏អផ្សុក ក៏ស្វែងរកមិត្តតាម Internet ទោះបីនាងដឹងថាការទាក់ទង់គ្នាតាម Internet មិនមានភាពជាក់លាក់ក៏ដោយ តែវាផ្តល់ឲ្យនូវភាពស្រមៃយ៉ាងច្រើនដល់នាង។ មានបុរសម្នាក់ឈ្មោះ សីហា ។ សីហាតែងផ្ញើជាផ្កាកុលាប មួយបាច់ ជារៀងរាល់ថ្ងៃតាមប្រព័ន្ធ Internet ជាហេតុធ្វើឲ្យឡានីពេញចិត្តយ៉ាងខ្លាំង ។​មិនត្រឹមតែប៉ុណ្ណោះទេ សីហាបានសុំអាស័យដ្ឆានរបស់ឡានី ហើយបានផ្ញើផ្កាកុលាបឲ្យឡានីជារៀងរាល់ថ្ងៃ ដោយមិនបានគិតឲ្យបាន ច្បាស់ ឡានីក៏បានយក សីហា និង​ សុភ័ក្រមកធ្វើការប្រៀបធៀបគ្នា ឃើញថា ការស្រលាញ់របស់នាងផ្អៀងទៅ រកសីហាច្រើនជាង។ ថ្ងៃមួយសីហាបានសុំជួបមុខគ្នា ឡានីក៏បានព្រមដោយមិនរុញរា។ ពេលជួបគ្នា ដំបូងសីហាបានកាន់មួយបាច់ធំ ធ្វើឲ្យឡានីកាន់តែវង្វេងនូវភាព Romantic​ របស់សីហា ដោយសារសីហា ជាមនុស្សដ៏សំបូរស្នេហ៏ម្នាក់ ក៏បានធ្វើឲ្យឡានីបាក់ចិត្តស្រលាញ់ភ្លាមៗ ។ ការណាត់ជួបគ្នារបស់គេទាំងពីរនាក់ បានដំណើរការទៅមុខ រហូតដល់ពេលយប់ ដែលជាពេលត្រលប់មកផ្ទះវិញ សីហាក៏ជូនឡានីមកដល់មុខបន្ទប់ ហើយគេបានសុំឡានីចូលក្នុងដើម្បីអង្គុយលេង ដំបូងឡានីបដិសេធប៉ុន្តែក្រោយពីបានឃើញទឹកមុខស្មោះសរ របស់សីហា ឡានីក៏ព្រមឲ្យសីហាចូលក្នុងបន្ទប់របស់នាង។ ​ ពួកគេអង្គុយសាសងគ្នា កៀកកើយ ផ្តោះផ្តងពាក្យ ពេជន៏ស្នេហ៏ដ៏ផ្អែមល្ហែម ដែលធ្វើឲ្យឡានីវង្វេងវង្វន់​ អណ្តែតអណ្តូង បាត់បង់នូវការពិចារណាវែងឆ្ងាយ ទើបឆ្វើ ឲ្យមានរើងមិនគួរកើត កើតឡើង ហើយស្បតថានឹងទទួលខុសត្រូវ​ ។
ថ្ងៃបន្ទាប់ឡានីបានណាត់ជួបសុភ័ក្រ ហើយបានប្រាប់រឿងរ៉ាវទាំងអស់ប្រាប់សុភ័ក្រ ។ សុភ័ក្រឈឺចិត្តយ៉ាងខ្លាំង និយាយអ្វីលេងចេញដោយឡានីសុំបែកគ្នាជាមួយគេ សុភ័ក្រនិយាយ តើអាចទុកពេលមួយថ្ងៃឲ្យបងបាននៅ ក្បែរអូនបានទេ?? ឡានីយល់ព្រម​ ហើយសុភ័ក្របានបន្តទៀតថា ប៉ុន្មានឆ្នាំនេះ បងសុំទោសព្រោះបងមិនបាន ចំណាយពេលវេលាឲ្យបានច្រើនជាមួយអូន​ តែបងនឹងប៉ះប៉ូវក្នុងថ្ងៃនេះ ។ និយាយចប់​ សុភ័ក្របានកាន់ដៃឡានី យ៉ាងណែនយ៉ាងមានកំលាំង​តែបង្កប់ដោយភាពស្រទន់ក្នុងចិត្ត ។ ក្រោយពីចេញពីមើលកុន ពួកគេបានទៅ ញាំុអាហារជាមួយគ្នាក្រោមពន្លឺទៀនយ៉ាង Romantic ។ ពេលដើរត្រលប់មកផ្ទះវិញ ពួកគេបាន ដើរកាត់ហាងលក់ផ្កា សុភ័ក្របានទិញផ្កាកុលាបដ៏ធំ៣បាច់ជូនឡានី ដោយនិយាយថា ផ្កា១បាច់តំណាងឲ្យ១ឆ្នាំ ៣បាច់តំណាងឲ្យ៣​ឆ្នាំ អរគុណសំរាប់ការស្រលាញ់របស់អូន ក្នុងរយពេល៣ឆ្នាំនេះ សូមអូនថែរក្សាសុខភាពឲ្យបានល្អ បុរសម្នាក់នេះ​ចង់ឃើញស្នាមញញឹមរបស់ អូន និយាយចប់ សុភ័ក្រដើរចេញដោយទឹកភ្នែក ធ្វើឲ្យឡានីរំជួលចិត្តយ៉ាងខ្លាំងតែរឿងគ្រប់យ៉ាងមិនអាចបកក្រោយបាន។ ពេលឡានីចូលមកដល់បន្ទប់របស់ខ្លួនវិញ នាងបាន​check sms មួយដែលបានផ្ញើមកពីសីហា បើកដោយចិត្តរីករាយ បន្ទាប់ពីអានហើយ ធ្វើឲ្យឡានីស្រលាំងកាំងយ៉ាងខ្លាំង ។​ក្នុង sms​នោះបានដាក់ថា ឡានី តាមពិតខ្ញុំគ្មានអារម្មណ៏ស្រលាញ់នាងឡើយ រឿងគ្រប់យ៉ាងគឺ ដោយសារខ្ញុំចង់បានតែខ្លួនប្រាណរបស់នាងប៉ុណ្ណោះ ។ ឡានី​បានព្យាយាមទូរស័ព្ទទៅសីហា តែសីហាឈប់ប្រើលេខនោះបាត់ទៅហើយ................
(សូមចងចាំថាមនុស្សដែលស្រលាញ់យើងស្មោះ មិនធ្វើអ្វីឲ្យប៉ះពាល់ដល់កិតិ្តយសរបស់យើងនោះទេ) :)

3 comments:

  1. (សូមចងចាំថាមនុស្សដែលស្រលាញ់យើងស្មោះ មិនធ្វើអ្វីឲ្យប៉ះពាល់ដល់កិតិ្តយសរបស់យើងនោះទេ) :)
    មិន​ស្មោះ​ក៏​មិន​អី​ដែរ....

    ReplyDelete
  2. ម៉េចក៏ម៉េចទៅ ឲ្យតែមិនធ្វើផ្តេសផ្តាស !​អត់ស្មោះក៏អត់ទៅ ចាំរកថ្មីក៏បានដែរ​ :D

    ReplyDelete
  3. ម៉េចក៏ម៉េចទៅ ឲ្យតែបានធ្វើផ្តេសផ្តាស !​អត់ស្មោះក៏អត់ទៅ ងាយ​ស្រួល​ខ្ញុំរកថ្មី​១​ទៀត​ :D

    ReplyDelete